ព្រះត្រៃបិដក ភាគ ១០៥

 [១២០៩] អព្យាកតធម៌ ដែល​ប្រាសចាក​អាសវៈ តែ​ប្រកបដោយ​អាសវៈ អាស្រ័យ​នូវ​អព្យាកតធម៌ ដែល​ប្រាសចាក​អាសវៈ តែ​ប្រកបដោយ​អាសវៈ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
 [១២១០] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
សហជាត​វារៈ​ក្តី បច្ចយ​វារៈ​ក្តី និស្សយ​វារៈ​ក្តី សំសដ្ឋ​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។
បញ្ហា​វារៈ
 [១២១១] អព្យាកតធម៌ ដែល​ប្រាសចាក​អាសវៈ តែ​ប្រកបដោយ​អាសវៈ ជា​បច្ច័យ​នៃ​អព្យាកតធម៌ ដែល​ប្រាសចាក​អាសវៈ តែ​ប្រកបដោយ​អាសវៈ ដោយហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌ ដែល​ប្រាសចាក​អាសវៈ ទាំង​មិន​មាន​អាសវៈ ជា​បច្ច័យ​នៃ​អព្យាកតធម៌ ដែល​ប្រាសចាក​អាសវៈ ទាំង​មិន​មាន​អាសវៈ ដោយហេតុ​ប្ប​ច្ច័​យ អព្យាកតធម៌ ដែល​ប្រាសចាក​អាសវៈ ទាំង​មិន​មាន​អាសវៈ ជា​បច្ច័យ​នៃ​អព្យាកតធម៌ ដែល​ប្រាសចាក​អាសវៈ តែ​ប្រកបដោយ​អាសវៈ ដោយហេតុ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ២៩១ | បន្ទាប់
ID: 637831493716296446
ទៅកាន់ទំព័រ៖