ព្រះត្រៃបិដក ភាគ ១០៥

អព្យាកតធម៌ ដែល​ប្រាសចាក​អាសវៈ ទាំង​មិន​មាន​អាសវៈ ជា​បច្ច័យ​នៃ​អព្យាកតធម៌ ដែល​ប្រាសចាក​អាសវៈ តែ​ប្រកបដោយ​អាសវៈ​ផង នៃ​អព្យាកតធម៌ ដែល​ប្រាសចាក​អាសវៈ ទាំង​មិន​មាន​អាសវៈ​ផង ដោយហេតុ​ប្ប​ច្ច័​យ។
 [១២១២] អព្យាកតធម៌ ដែល​ប្រាសចាក​អាសវៈ តែ​ប្រកបដោយ​អាសវៈ ជា​បច្ច័យ​នៃ​អព្យាកតធម៌ ដែល​ប្រាសចាក​អាសវៈ តែ​ប្រកបដោយ​អាសវៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ អព្យាកតធម៌ ដែល​ប្រាសចាក​អាសវៈ ទាំង​មិន​មាន​អាសវៈ ជា​បច្ច័យ​នៃ​អព្យាកតធម៌ ដែល​ប្រាសចាក​អាសវៈ ទាំង​មិន​មាន​អាសវៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [១២១៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៧។
ថយ | ទំព័រទី ២៩២ | បន្ទាប់
ID: 637831493937133883
ទៅកាន់ទំព័រ៖