ព្រះត្រៃបិដក ភាគ ១០៥
[១២១៤] អព្យាកតធម៌ ដែលប្រាសចាកអាសវៈ តែប្រកបដោយអាសវៈ ជាបច្ច័យនៃអព្យាកតធម៌ ដែលប្រាសចាកអាសវៈ តែប្រកបដោយអាសវៈ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្ទ្រិយប្បច្ច័យ។
[១២១៥] ក្នុងនហេតុប្បច្ច័យ មានវារៈ៧ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៧។
[១២១៦] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៤ ព្រោះហេតុប្បច្ច័យ។
[១២១៧] ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះនហេតុប្បច្ច័យ។
អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ហាវារៈក្នុងកុសលត្តិកៈ ដែលលោករាប់ហើយយ៉ាងណា (ក្នុងអាសវវិប្បយុត្តសាសវទុកកុសលត្តិកៈ) បណ្ឌិតគប្បីរាប់យ៉ាងនោះដែរ។
ចប់ អាសវវិប្បយុត្តសាសវទុកកុសលត្តិកៈ។
ចប់ អាសវគោច្ឆកទុកកុសលត្តិកៈ។
ID: 637831494259750290
ទៅកាន់ទំព័រ៖