ព្រះត្រៃបិដក ភាគ ១០៥
[៤] កុសលធម៌ជាហេតុ អាស្រ័យនូវកុសលធម៌ជាហេតុ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ កុសលធម៌មិនមែនជាហេតុ អាស្រ័យនូវកុសលធម៌ជាហេតុ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ កុសលធម៌ជាហេតុក្តី កុសលធម៌មិនមែនជាហេតុក្តី អាស្រ័យនូវកុសលធម៌ ជាហេតុ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ។ កុសលធម៌មិនមែនជាហេតុ អាស្រ័យនូវកុសលធម៌មិនមែនជាហេតុ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ មានវារៈ៣។ កុសលធម៌ជាហេតុ អាស្រ័យនូវកុសលធម៌ជាហេតុផង នូវកុសលធម៌មិនមែនជាហេតុផង ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ មានវារៈ៣។
[៥] កុសលធម៌ជាហេតុ អាស្រ័យនូវកុសលធម៌ជាហេតុ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ មានវារៈ៩ ព្រោះនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ព្រោះនអាសេវនប្បច្ច័យ មានវារៈ៩។
[៦] កុសលធម៌មិនមែនជាហេតុ អាស្រ័យនូវកុសលធម៌ជាហេតុ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ។ កុសលធម៌មិនមែនជាហេតុ អាស្រ័យនូវកុសលធម៌ មិនមែនជាហេតុ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ។ កុសលធម៌មិនមែនជាហេតុ អាស្រ័យនូវកុសលធម៌ ជាហេតុផង នូវកុសលធម៌មិនមែនជាហេតុផង ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ។
ID: 637831317409585870
ទៅកាន់ទំព័រ៖