ព្រះត្រៃបិដក ភាគ ១០៥

 [៩៥] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នឈាន​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នមគ្គ​ប្ប​ច្ច័​យ មាន​វារៈ១។
 [៩៦] ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៩៧] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
សហជាត​វារៈ​ក្តី បច្ចយ​វារៈ​ក្តី និស្សយ​វារៈ​ក្តី សំសដ្ឋ​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។

បញ្ហា​វារៈ


 [៩៨] ទុ​ក្ខាយ​វេទ​នាយ​សម្បយុត្ត​ធម៌​ជាហេតុ ជា​បច្ច័យ​នៃ​ទុ​ក្ខាយ​វេទ​នាយ​សម្បយុត្ត​ធម៌​ជាហេតុ ព្រោះ​ហេតុ​ប្ប​ច្ច័​យ ទុ​ក្ខាយ​វេទ​នាយ​សម្បយុត្ត​ធម៌​ជាហេតុ ជា​បច្ច័យ​នៃ​ទុ​ក្ខាយ​វេទ​នាយ​សម្បយុត្ត​ធម៌​ជាហេតុ​ផង នៃ​ទុ​ក្ខាយ​វេទ​នាយ​សម្បយុត្ត​ធម៌​មិនមែន​ជាហេតុ​ផង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៩៩] ទុ​ក្ខាយ​វេទ​នាយ​សម្បយុត្ត​ធម៌​ជាហេតុ ជា​បច្ច័យ​នៃ​ទុ​ក្ខាយ​វេទ​នាយ​សម្បយុត្ត​ធម៌​ជាហេតុ ព្រោះ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ៣០ | បន្ទាប់
ID: 637831324862116680
ទៅកាន់ទំព័រ៖