ព្រះត្រៃបិដក ភាគ ១០៥
[១១៦] អទុក្ខមសុខាយវេទនាយសម្បយុត្តធម៌ជាហេតុ ជាបច្ច័យនៃអទុក្ខមសុខាយវេទនាយសម្បយុត្តធម៌ជាហេតុ ព្រោះឧបនិស្សយប្បច្ច័យ បានដល់ អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ មានវារៈ៩។ … ជាបច្ច័យ ព្រោះអាសេវនប្បច្ច័យ មានវារៈ៩។
[១១៧] អទុក្ខមសុខាយវេទនាយសម្បយុត្តធម៌មិនមែនជាហេតុ ជាបច្ច័យនៃអទុក្ខមសុខាយវេទនាយសម្បយុត្តធម៌មិនមែនជាហេតុ ព្រោះកម្មប្បច្ច័យ មានវារៈ៣។
[១១៨] អទុក្ខមសុខាយវេទនាយសម្បយុត្តធម៌ជាហេតុ ជាបច្ច័យនៃអទុក្ខមសុខាយវេទនាយសម្បយុត្តធម៌ជាហេតុ ព្រោះវិបាកប្បច្ច័យ មានវារៈ៩។ ជាបច្ច័យ ព្រោះអវិគតប្បច្ច័យ មានវារៈ៩។
[១១៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៩ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ៩ ក្នុងអាហារប្បច្ច័យ មានវារៈ៣ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ៩ ក្នុងឈានប្បច្ច័យ មានវារៈ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ៩
ID: 637831326614397657
ទៅកាន់ទំព័រ៖