ព្រះត្រៃបិដក ភាគ ១០៥
ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ៩ ក្នុងវិគតប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[១២០] អទុក្ខមសុខាយវេទនាយសម្បយុត្តធម៌ជាហេតុ ជាបច្ច័យនៃអទុក្ខមសុខាយវេទនាយសម្បយុត្តធម៌ជាហេតុ ព្រោះអារម្មណប្បច្ច័យ ជាបច្ច័យ ព្រោះសហជាតប្បច្ច័យ ជាបច្ច័យ ព្រោះឧបនិស្សយប្បច្ច័យ។
[១២១] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩។
[១២២] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។
[១២៣] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ។
អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ហាវារៈក្នុងកុសលត្តិកៈ ដែលលោករាប់ហើយ យ៉ាងណា (ក្នុងហេតុទុកវេទនាត្តិកៈ) បណ្ឌិតគប្បីរាប់យ៉ាងនោះដែរ។
ចប់ ហេតុទុកវេទនាត្តិកៈ។
ID: 637831326948111983
ទៅកាន់ទំព័រ៖