ព្រះត្រៃបិដក ភាគ ១០៥

 [៧] កុសលធម៌​ជាហេតុ អាស្រ័យ​នូវ​កុសលធម៌​ជាហេតុ ទើប​កើតឡើង ព្រោះ​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៨] ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៩] ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ … ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩។
សហជាត​វារៈ​ក្តី បច្ចយ​វារៈ​ក្តី និស្សយ​វារៈ​ក្តី សំសដ្ឋ​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ដូចគ្នានឹង​បច្ចយ​វារៈ​ដែរ បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។
 [១១] កុសលធម៌​ជាហេតុ ជា​បច្ច័យ​នៃ​កុសលធម៌​ជាហេតុ ព្រោះ​ហេតុ​ប្ប​ច្ច័​យ កុសលធម៌​ជាហេតុ ជា​បច្ច័យ​នៃ​កុសលធម៌​មិនមែន​ជាហេតុ ព្រោះ​ហេតុ​ប្ប​ច្ច័​យ កុសលធម៌​ជាហេតុ ជា​បច្ច័យ​នៃ​កុសលធម៌​ជាហេតុ​ផង នៃ​កុសលធម៌​មិនមែន​ជាហេតុ​ផង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៤ | បន្ទាប់
ID: 637831317719529131
ទៅកាន់ទំព័រ៖