ព្រះត្រៃបិដក ភាគ ១០៥

បាន​ដល់​អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ វិបាក​ធម៌​មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​វិបាក​ធម៌ មិនមែន​ជាហេតុ ព្រោះ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ បាន​ដល់​អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ ទាំងពីរ​ក្រៅ​នេះ​ដែរ។
 [១៣៥] វិបាក​ធម៌​មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​វិបាក​ធម៌ មិនមែន​ជាហេតុ ព្រោះ​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៣ ហើយ​ជា​សហជាត​កម្ម។
 [១៣៦] វិបាក​ធម៌​ជាហេតុ ជា​បច្ច័យ​នៃ​វិបាក​ធម៌​ជាហេតុ ព្រោះ​វិបាក​ប្ប​ច្ច័​យ មាន​វារៈ៩។
 [១៣៧] វិបាក​ធម៌​មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​វិបាក​ធម៌ មិនមែន​ជាហេតុ ព្រោះ​អាហារ​ប្ប​ច្ច័​យ។
 [១៣៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​ឥន្រ្ទិយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​ឈាន​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
ថយ | ទំព័រទី ៤១ | បន្ទាប់
ID: 637831328127825735
ទៅកាន់ទំព័រ៖