ព្រះត្រៃបិដក ភាគ ១០៥
[១៣៩] វិបាកធម៌ជាហេតុ ជាបច្ច័យនៃវិបាកធម៌ជាហេតុ ព្រោះអារម្មណប្បច្ច័យ ជាបច្ច័យ ព្រោះសហជាតប្បច្ច័យ ជាបច្ច័យ ព្រោះឧបនិស្សយប្បច្ច័យ។
[១៤០] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩។
[១៤១] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។
[១៤២] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ។
អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី របស់បញ្ហាវារៈក្នុងកុសលត្តិកៈ ដែលលោករាប់ហើយយ៉ាងណា (ក្នុងហេតុទុកវិបាកត្តិកៈ) បណ្ឌិតគប្បីរាប់យ៉ាងនោះដែរ។
បដិច្ចវារៈ
[១៤៣] ធម៌មានវិបាកជាប្រក្រតីជាហេតុ អាស្រ័យនូវធម៌មានវិបាកជាប្រក្រតីជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មានវិបាកជាប្រក្រតី មិនមែនជាហេតុ អាស្រ័យនូវធម៌មានវិបាកជាប្រក្រតីជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មានវិបាកជាប្រក្រតី ជាហេតុក្តី ធម៌មានវិបាកជាប្រក្រតីមិនមែនជាហេតុក្តី អាស្រ័យនូវធម៌មានវិបាកជាប្រក្រតីជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637831328452319711
ទៅកាន់ទំព័រ៖