ព្រះត្រៃបិដក ភាគ ១០៥
[១៤៧] ធម៌មានវិបាកជាប្រក្រតីជាហេតុ អាស្រ័យនូវធម៌មានវិបាកជាប្រក្រតីជាហេតុ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ មានវារៈ៩ ព្រោះនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ព្រោះនអាសេវនប្បច្ច័យ មានវារៈ៩។
[១៤៨] ធម៌មានវិបាកជាប្រក្រតីមិនមែនជាហេតុ អាស្រ័យនូវធម៌មានវិបាកជាប្រក្រតីជាហេតុ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ។ ធម៌មានវិបាកជាប្រក្រតីមិនមែនជាហេតុ អាស្រ័យនូវធម៌មានវិបាកជាប្រក្រតីមិនមែនជាហេតុ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ។ ធម៌មានវិបាកជាប្រក្រតីមិនមែនជាហេតុ អាស្រ័យនូវធម៌មានវិបាកជាប្រក្រតីជាហេតុផង នូវធម៌មានវិបាកជាប្រក្រតីមិនមែនជាហេតុផង ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ។
[១៤៩] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៩។
[១៥០] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ព្រោះហេតុប្បច្ច័យ។
[១៥១] ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ព្រោះនហេតុប្បច្ច័យ។
ID: 637831329113774845
ទៅកាន់ទំព័រ៖