ព្រះត្រៃបិដក ភាគ ១០៥
សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
បញ្ហាវារៈ
[១៥២] ធម៌មានវិបាកជាប្រក្រតីជាហេតុ ជាបច្ច័យ នៃធម៌មានវិបាកជាប្រក្រតីជាហេតុ ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[១៥៣] ធម៌មានវិបាកជាប្រក្រតីជាហេតុ ជាបច្ច័យនៃធម៌មានវិបាកជាប្រក្រតីជាហេតុ ព្រោះអារម្មណប្បច្ច័យ មានវារៈ៩។
[១៥៤] ធម៌មានវិបាកជាប្រក្រតីជាហេតុ ជាបច្ច័យនៃធម៌មានវិបាកជាប្រក្រតី ជាហេតុ ព្រោះអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ មានវារៈ៩។
[១៥៥] ធម៌មានវិបាកជាប្រក្រតីជាហេតុ ជាបច្ច័យនៃធម៌មានវិបាកជាប្រក្រតីជាហេតុ ព្រោះអនន្តរប្បច្ច័យ។ … ជាបច្ច័យ ព្រោះឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ មានវារៈ៩។ … ជាបច្ច័យ ព្រោះអាសេវនប្បច្ច័យ មានវារៈ៩។
[១៥៦] ធម៌មានវិបាកជាប្រក្រតី មិនមែនជាហេតុ ជាបច្ច័យ នៃធម៌មានវិបាកជាប្រក្រតី មិនមែនជាហេតុ ព្រោះកម្មប្បច្ច័យ មានវារៈ៣។
ID: 637831329432507222
ទៅកាន់ទំព័រ៖