ព្រះត្រៃបិដក ភាគ ១០៥

 [១២] កុសលធម៌​ជាហេតុ ជា​បច្ច័យ​នៃ​កុសលធម៌​ជាហេតុ ព្រោះ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។ កុសលធម៌​មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​កុសលធម៌​មិនមែន​ជាហេតុ ព្រោះ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។ កុសលធម៌​ជាហេតុ​ក្តី កុសលធម៌​មិនមែន​ជាហេតុ​ក្តី ជា​បច្ច័យ​នៃ​កុសលធម៌ ជាហេតុ ព្រោះ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [១៣] កុសលធម៌​ជាហេតុ ជា​បច្ច័យ​នៃ​កុសលធម៌​ជាហេតុ ព្រោះ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ មាន​វារៈ៣។ កុសលធម៌​មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​កុសលធម៌​មិនមែន​ជាហេតុ ព្រោះ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ មាន​វារៈ៣។ កុសលធម៌​ជាហេតុ​ក្តី កុសលធម៌​មិនមែន​ជាហេតុ​ក្តី ជា​បច្ច័យ នៃ​កុសលធម៌​ជាហេតុ ព្រោះ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ មាន​វារៈ៣។
 [១៤] កុសលធម៌​ជាហេតុ ជា​បច្ច័យ​នៃ​កុសលធម៌​ជាហេតុ ដោយ​អនន្តរ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សម​នន្ត​រប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​និស្សយ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៥ | បន្ទាប់
ID: 637831317948663171
ទៅកាន់ទំព័រ៖