ព្រះត្រៃបិដក ភាគ ១០៥

អនុលោម​ក្តី បច្ច​នីយៈ​ក្តី អនុលោម​ប្ប​ច្ច​នីយៈ​ក្តី បច្ច​នី​យានុ​លោម​ក្តី នៃ​បញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ ដែល​លោក​រាប់​ហើយ​យ៉ាងណា (ក្នុង​ហេតុ​ទុក​វិបាក​ត្តិ​កៈ) បណ្ឌិត គប្បី​រាប់​យ៉ាងនោះ​ដែរ។

ចប់ ហេតុ​ទុក​វិបាក​ត្តិ​កៈ។


ហេតុ​ទុក​ឧបា​ទិន្ន​ត្តិ​កៈ
បដិ​ច្ច​វារៈ


 [១៨៤] ធម៌​ដែល​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម កាន់​យក​ហើយ ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន(១) ជាហេតុ អាស្រ័យ​នូវ​ធម៌ ដែល​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម កាន់​យក​ហើយ ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​ដែល​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម កាន់​យក​ហើយ ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌ ដែល​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម កាន់​យក​ហើយ ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
(១) បាន​ដល់​វិបាក​ក្នុង​ភូមិ៣ និង​កម្ម​ស្ស កដ​ត្តា​រូប។
ថយ | ទំព័រទី ៥៣ | បន្ទាប់
ID: 637831331893529986
ទៅកាន់ទំព័រ៖