ព្រះត្រៃបិដក ភាគ ១០៥

ធម៌​ដែល​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម កាន់​យក​ហើយ ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន មិនមែន​ជាហេតុ ជា​បច្ច័យ នៃ​ធម៌​ដែល​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម កាន់​យក​ហើយ ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន មិនមែន​ជាហេតុ ព្រោះ​អារម្មណ​ប្ប​ច្ច័​យ ជា​បច្ច័យ ព្រោះ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ព្រោះ​ឧបនិស្សយ​ប្ប​ច្ច័​យ ជា​បច្ច័យ ព្រោះ​បុរេ​ជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ព្រោះ​បច្ឆា​ជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ព្រោះ​អាហារ​ប្ប​ច្ច័​យ ជា​បច្ច័យ ព្រោះ​ឥន្រ្ទិយ​ប្ប​ច្ច័​យ។
 [១៩៧] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩។
 [១៩៨] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១៩៩] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
អនុលោម​ក្តី បច្ច​នីយៈ​ក្តី អនុលោម​ប្ប​ច្ច​នីយៈ​ក្តី បច្ច​នី​យានុ​លោម​ក្តី នៃ​បញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ ដែល​លោក​រាប់​ហើយ យ៉ាងណា (ក្នុង​ហេតុ​ទុក​ឧបា​ទិន្ន​ត្តិ​កៈ) បណ្ឌិត​គប្បី​រាប់​យ៉ាងនោះ​ដែរ។

បដិ​ច្ច​វារៈ


 [២០០] ធម៌​ដែល​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម មិន​កាន់​យក​ហើយ តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន ជាហេតុ អាស្រ័យ
ថយ | ទំព័រទី ៥៩ | បន្ទាប់
ID: 637831333538183297
ទៅកាន់ទំព័រ៖