ព្រះត្រៃបិដក ភាគ ១០៥

សហជាត​វារៈ​ក្តី បច្ចយ​វារៈ​ក្តី និស្សយ​វារៈ​ក្តី សំសដ្ឋ​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។
បញ្ហា​វារៈ
 [២០៧] ធម៌​ដែល​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម មិន​កាន់​យក​ហើយ តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន ជាហេតុ ជា​បច្ច័យ​នៃ​ធម៌ ដែល​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម មិន​កាន់​យក​ហើយ តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន ជាហេតុ ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [២០៨] ធម៌​ដែល​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម មិន​កាន់​យក​ហើយ តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន ជាហេតុ ជា​បច្ច័យ​នៃ​ធម៌ ដែល​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម មិន​កាន់​យក​ហើយ តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន ជាហេតុ ព្រោះ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​ដែល​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម មិន​កាន់​យក​ហើយ តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌ ដែល​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម មិន​កាន់​យក​ហើយ តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន មិនមែន​ជាហេតុ ព្រោះ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩។
ថយ | ទំព័រទី ៦៣ | បន្ទាប់
ID: 637831334686010697
ទៅកាន់ទំព័រ៖