ព្រះត្រៃបិដក ភាគ ១០៥
ជាបច្ច័យនៃធម៌ ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទាន មិនមែនជាហេតុ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត មានវារៈ៣។
[២១២] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៩ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងបច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងអាហារប្បច្ច័យ មានវារៈ៣ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ៩ ក្នុងឈានប្បច្ច័យ មានវារៈ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ៩ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ៩ ក្នុងវិគតប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[២១៣] ធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទាន ជាហេតុ ជាបច្ច័យនៃធម៌ ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទាន ជាហេតុ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
ID: 637831335195178986
ទៅកាន់ទំព័រ៖