ព្រះត្រៃបិដក ភាគ ១០៥
[២១៤] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩។
[២១៥] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។
[២១៦] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ។
អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ហាវារៈក្នុងកុសលត្តិកៈ ដែលលោករាប់ហើយ យ៉ាងណា (ក្នុងហេតុទុកឧបាទិន្នត្តិកៈ) បណ្ឌិតគប្បីរាប់យ៉ាងនោះដែរ។
បដិច្ចវារៈ
[២១៧] ធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន ជាហេតុ អាស្រ័យនូវធម៌ ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន មិនមែនជាហេតុ អាស្រ័យនូវធម៌ ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
ID: 637831335468488620
ទៅកាន់ទំព័រ៖