ព្រះត្រៃបិដក ភាគ ១០៥
[២២៦] ធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន ជាហេតុ ជាបច្ច័យនៃធម៌ ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន ជាហេតុ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[២២៧] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩។
[២២៨] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។
[២២៩] ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះនហេតុប្បច្ច័យ។
អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ហាវារៈក្នុងកុសលត្តិកៈ ដែលលោករាប់ហើយ យ៉ាងណា (ក្នុងហេតុទុកឧបាទិន្នត្តិកៈ) បណ្ឌិតគប្បីរាប់យ៉ាងនោះដែរ។
ចប់ ហេតុទុកឧបាទិន្នត្តិកៈ។
ហេតុទុកសង្កិលិដ្ឋត្តិកៈ
បដិច្ចវារៈ
[២៣០] ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង ជាហេតុ អាស្រ័យនូវធម៌ ដែលប្រកបដោយសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មងជាហេតុ ទើបកើតឡើង
ID: 637831336567499172
ទៅកាន់ទំព័រ៖