ព្រះត្រៃបិដក ភាគ ១០៥
ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង មិនមែនជាហេតុ អាស្រ័យនូវធម៌ ដែលប្រកបដោយសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង ជាហេតុ អាស្រ័យនូវធម៌ ដែលប្រកបដោយសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង ជាហេតុផង នូវធម៌ ដែលប្រកបដោយសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង មិនមែនជាហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[២៣១] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩។បេ។ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងអាហារប្បច្ច័យ មានវារៈ៩។បេ។ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[២៣២] ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង មិនមែនជាហេតុ អាស្រ័យនូវធម៌ ដែលប្រកបដោយសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង មិនមែនជាហេតុ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ។
ID: 637831336838788452
ទៅកាន់ទំព័រ៖