ព្រះត្រៃបិដក ភាគ ១០៥

ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​ដែល​មិន​ប្រកបដោយ​សេចក្តី​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង​ជាហេតុ អាស្រ័យ​នូវ​ធម៌ ដែល​មិន​ប្រកបដោយ​សេចក្តី​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង​ជាហេតុ​ផង នូវ​ធម៌​ដែល​មិន​ប្រកបដោយ​សេចក្តី​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង​មិនមែន​ជាហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [២៤៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩។បេ។ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [២៤៧] ធម៌​ដែល​មិន​ប្រកបដោយ​សេចក្តី​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌ ដែល​មិន​ប្រកបដោយ​សេចក្តី​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
 [២៤៨] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នសម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៩
ថយ | ទំព័រទី ៧៥ | បន្ទាប់
ID: 637831338121035129
ទៅកាន់ទំព័រ៖