ព្រះត្រៃបិដក ភាគ ១០៥
ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។
[២៤៩] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។
[២៥០] ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ព្រោះនហេតុប្បច្ច័យ។
សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
បញ្ហាវារៈ
[២៥១] ធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មង តែគួរដល់សេចក្តីសៅហ្មងជាហេតុ ជាបច្ច័យនៃធម៌ ដែលមិនប្រកបដោយសេចក្តីសៅហ្មង តែគួរដល់សេចក្តីសៅហ្មងជាហេតុ ដោយហេតុប្បច្ច័យ មានវារៈ៣។
[២៥២] ធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មង តែគួរដល់សេចក្តីសៅហ្មងជាហេតុ ជាបច្ច័យនៃធម៌ ដែលមិនប្រកបដោយសេចក្តីសៅហ្មង តែគួរដល់សេចក្តីសៅហ្មងជាហេតុ ដោយអារម្មណប្បច្ច័យ មានវារៈ៩។
ID: 637831338424606491
ទៅកាន់ទំព័រ៖