ព្រះត្រៃបិដក ភាគ ១០៥
[២៥៣] ធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មង តែគួរដល់សេចក្តីសៅហ្មងជាហេតុ ជាបច្ច័យនៃធម៌ ដែលមិនប្រកបដោយសេចក្តីសៅហ្មង តែគួរដល់សេចក្តីសៅហ្មងជាហេតុ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ មានវារៈ៣។ ធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មង តែគួរដល់សេចក្តីសៅហ្មង មិនមែនជាហេតុ ជាបច្ច័យនៃធម៌ ដែលមិនប្រកបដោយសេចក្តីសៅហ្មង តែគួរដល់សេចក្តីសៅហ្មងមិនមែនជាហេតុ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ មានវារៈ៣។ ធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មង តែគួរដល់សេចក្តីសៅហ្មងជាហេតុក្តី ធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មង តែគួរដល់សេចក្តីសៅហ្មងមិនមែនជាហេតុក្តី ជាបច្ច័យនៃធម៌ ដែលមិនប្រកបដោយសេចក្តីសៅហ្មង តែគួរដល់សេចក្តីសៅហ្មងជាហេតុ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ មានវារៈ៣។
[២៥៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៩ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣
ID: 637831338644764415
ទៅកាន់ទំព័រ៖