ព្រះត្រៃបិដក ភាគ ១០៥
[២៦១] ធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មងជាហេតុ អាស្រ័យនូវធម៌ ដែលមិនប្រកបដោយសេចក្តីសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មងជាហេតុ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ។ ធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មងមិនមែនជាហេតុ អាស្រ័យនូវធម៌ ដែលមិនប្រកបដោយសេចក្តីសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មងជាហេតុ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ។ ធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មងមិនមែនជាហេតុ អាស្រ័យនូវធម៌ ដែលមិនប្រកបដោយសេចក្តីសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មងមិនមែនជាហេតុ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ។ ធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មងជាហេតុ អាស្រ័យនូវធម៌ ដែលមិនប្រកបដោយសេចក្តីសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មងមិនមែនជាហេតុ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ។
[២៦២] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៦ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៩។
[២៦៣] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៦ ព្រោះហេតុប្បច្ច័យ។
ID: 637831339417938075
ទៅកាន់ទំព័រ៖