ព្រះត្រៃបិដក ភាគ ១០៥
[២៦៤] ក្នុងហេតុប្បច្ច័យ មានវារៈ៦ ព្រោះនអធិបតិប្បច្ច័យ។
សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
បញ្ហាវារៈ
[២៦៥] ធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មងជាហេតុ ជាបច្ច័យនៃធម៌ ដែលមិនប្រកបដោយសេចក្តីសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មង ជាហេតុ ដោយហេតុប្បច្ច័យ មានវារៈ៣។
[២៦៦] ធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មង មិនមែនជាហេតុ ជាបច្ច័យនៃធម៌ ដែលមិនប្រកបដោយសេចក្តីសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មង មិនមែនជាហេតុ ដោយអារម្មណប្បច្ច័យ មានវារៈ៣។
[២៦៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៦ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៩ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ៩
ID: 637831339695303098
ទៅកាន់ទំព័រ៖