ព្រះត្រៃបិដក ភាគ ១០៥
បញ្ហាវារៈ
[២៧៩] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាហេតុ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាហេតុ ដោយហេតុប្បច្ច័យ មានវារៈ៣។
[២៨០] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាហេតុ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាហេតុ ដោយអារម្មណប្បច្ច័យ មានវារៈ៩។
[២៨១] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាហេតុ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាហេតុ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ មានវារៈ៣។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មិនមែនជាហេតុ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មិនមែនជាហេតុ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ មានវារៈ៣។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាហេតុក្តី ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មិនមែនជាហេតុក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាហេតុ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ មានវារៈ៣។
ID: 637831340997316785
ទៅកាន់ទំព័រ៖