ព្រះត្រៃបិដក ភាគ ១០៥

អនុលោម​ក្តី បច្ច​នីយៈ​ក្តី អនុលោម​ប្ប​ច្ច​នីយៈ​ក្តី បច្ច​នី​យានុ​លោម​ក្តី នៃ​បញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ ដែល​លោក​រាប់​ហើយ យ៉ាងណា (ក្នុង​ហេតុ​ទុក​វិតក្ក​ត្តិ​កៈ) បណ្ឌិត គប្បី​រាប់​យ៉ាងនោះ​ដែរ។

បដិ​ច្ច​វារៈ


 [២៨៧] ធម៌​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ជាហេតុ អាស្រ័យ​នូវ​ធម៌ មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ជាហេតុ អាស្រ័យ​នូវ​ធម៌​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ជាហេតុ​ផង នូវ​ធម៌​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ មិនមែន​ជាហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [២៨៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩។បេ។ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ៩។បេ។ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [២៨៩] ធម៌​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ជាហេតុ អាស្រ័យ​នូវ​ធម៌​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ជាហេតុ ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៨៧ | បន្ទាប់
ID: 637831341567510251
ទៅកាន់ទំព័រ៖