ព្រះត្រៃបិដក ភាគ ១០៥

 [២៩០] ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [២៩១] ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២៩២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ។
សហជាត​វារៈ​ក្តី បច្ចយ​វារៈ​ក្តី និស្សយ​វារៈ​ក្តី សំសដ្ឋ​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។

បញ្ហា​វារៈ


 [២៩៣] ធម៌​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ជាហេតុ ជា​បច្ច័យ​នៃ​ធម៌ មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ជាហេតុ ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [២៩៤] ធម៌​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ជាហេតុ ជា​បច្ច័យ​នៃ​ធម៌ មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ មិនមែន​ជាហេតុ ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [២៩៥] ធម៌​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ជាហេតុ ជា​បច្ច័យ​នៃ​ធម៌ មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ជាហេតុ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​សហជាតា​ធិប​តិ មាន​វារៈ៣។
ថយ | ទំព័រទី ៨៨ | បន្ទាប់
ID: 637831341908311815
ទៅកាន់ទំព័រ៖