ព្រះត្រៃបិដក ភាគ ១០៥
ធម៌មិនមានវិតក្កៈ មានត្រឹមតែវិចារៈ មិនមែនជាហេតុ ជាបច្ច័យនៃធម៌ មិនមានវិតក្កៈ មានត្រឹមតែវិចារៈ មិនមែនជាហេតុ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ មានវារៈ៣។ ធម៌មិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាហេតុក្តី ធម៌មិនមានវិតក្កៈ មានត្រឹមតែវិចារៈ មិនមែនជាហេតុក្តី ជាបច្ច័យនៃធម៌ មិនមានវិតក្កៈ មានត្រឹមតែវិចារៈ មិនមែនជាហេតុ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ។
[២៩៦] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៧ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៩ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ៩ ក្នុងអាហារប្បច្ច័យ មានវារៈ៣ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ៩ ក្នុងឈានប្បច្ច័យ មានវារៈ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ៩ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ៩ ក្នុងវិគតប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[២៩៧] ធម៌មិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាហេតុ ជាបច្ច័យនៃធម៌ មិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាហេតុ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
ID: 637831342154646653
ទៅកាន់ទំព័រ៖