ព្រះត្រៃបិដក ភាគ ១០៥
[២៤] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនោអវិគតប្បច្ច័យ មានវារៈ៩។
[២៥] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ … ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។
[២៦] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ … ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ហាវារៈក្នុងកុសលត្តិកៈ ដែលលោករាប់ហើយយ៉ាងណា (ក្នុងហេតុទុកកុសលត្តិកៈ) បណ្ឌិតគប្បីរាប់យ៉ាងនោះដែរ។
បដិច្ចវារៈ
[២៧] អកុសលធម៌ជាហេតុ អាស្រ័យនូវអកុសលធម៌ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ អកុសលធម៌មិនមែនជាហេតុ អាស្រ័យនូវអកុសលធម៌ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ អកុសលធម៌ជាហេតុក្តី អកុសលធម៌មិនមែនជាហេតុក្តី អាស្រ័យនូវអកុសលធម៌ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អកុសលធម៌មិនមែនជាហេតុ អាស្រ័យនូវអកុសលធម៌មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ
ID: 637831319016072207
ទៅកាន់ទំព័រ៖