ព្រះត្រៃបិដក ភាគ ១០៥
[២៩៨] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩។
[២៩៩] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។
[៣០០] ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះនហេតុប្បច្ច័យ។
អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ហាវារៈក្នុងកុសលត្តិកៈ ដែលលោករាប់ហើយ យ៉ាងណា (ក្នុងហេតុទុកវិតក្កត្តិកៈ) បណ្ឌិតគប្បីរាប់ យ៉ាងនោះដែរ។
បដិច្ចវារៈ
[៣០១] ធម៌មិនមានវិតក្កៈ ទាំងមិនមានវិចារៈ ជាហេតុ អាស្រ័យនូវធម៌មិនមានវិតក្កៈ ទាំងមិនមានវិចារៈ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៣០២] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ៩ ក្នុងវិគតប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[៣០៣] ធម៌មិនមានវិតក្កៈ ទាំងមិនមានវិចារៈ ជាហេតុ អាស្រ័យនូវធម៌មិនមានវិតក្កៈ ទាំងមិនមានវិចារៈ មិនមែនជាហេតុ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ។
ID: 637831342495789528
ទៅកាន់ទំព័រ៖