ព្រះត្រៃបិដក ភាគ ១០៥
[៣០៤] ធម៌មិនមានវិតក្កៈ ទាំងមិនមានវិចារៈ មិនមែនជាហេតុ អាស្រ័យនូវធម៌មិនមានវិតក្កៈ ទាំងមិនមានវិចារៈ ជាហេតុ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ។ ធម៌មិនមានវិតក្កៈ ទាំងមិនមានវិចារៈ មិនមែនជាហេតុ អាស្រ័យនូវធម៌មិនមានវិតក្កៈ ទាំងមិនមានវិចារៈ មិនមែនជាហេតុ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ។ ធម៌មិនមានវិតក្កៈ ទាំងមិនមានវិចារៈ មិនមែនជាហេតុ អាស្រ័យនូវធម៌មិនមានវិតក្កៈ ទាំងមិនមានវិចារៈ ជាហេតុផង នូវធម៌មិនមានវិតក្កៈ ទាំងមិនមានវិចារៈ មិនមែនជាហេតុផង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ។
[៣០៥] ធម៌មិនមានវិតក្កៈ ទាំងមិនមានវិចារៈ ជាហេតុ អាស្រ័យនូវធម៌មិនមានវិតក្កៈ ទាំងមិនមានវិចារៈ ជាហេតុ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ មានវារៈ៩។
[៣០៦] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១
ID: 637831342766335204
ទៅកាន់ទំព័រ៖