ព្រះត្រៃបិដក ភាគ ១០៥
[៣២១] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ព្រោះហេតុប្បច្ច័យ។
[៣២២] ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ព្រោះនហេតុប្បច្ច័យ។សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ បណ្ឌិតគប្បីឲ្យពិស្តារចុះ។
បញ្ហាវារៈ
[៣២៣] ធម៌ច្រឡំដោយបីតិ ជាហេតុ ជាបច្ច័យនៃធម៌ច្រឡំដោយបីតិ ជាហេតុ ដោយហេតុប្បច្ច័យ មានវារៈ៣។
[៣២៤] ធម៌ច្រឡំដោយបីតិ ជាហេតុ ជាបច្ច័យនៃធម៌ច្រឡំដោយបីតិ ជាហេតុ ដោយអារម្មណប្បច្ច័យ មានវារៈ៣។ ធម៌ច្រឡំដោយបីតិ មិនមែនជាហេតុ ជាបច្ច័យនៃធម៌ច្រឡំដោយបីតិ មិនមែនជាហេតុ ដោយអារម្មណប្បច្ច័យ មានវារៈ៩។
[៣២៥] ធម៌ច្រឡំដោយបីតិ ជាហេតុ ជាបច្ច័យនៃធម៌ច្រឡំដោយបីតិ ជាហេតុ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ មានវារៈ៣។ ធម៌ច្រឡំដោយបីតិ មិនមែនជាហេតុ ជាបច្ច័យនៃធម៌ច្រឡំដោយបីតិ មិនមែនជាហេតុ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ មានវារៈ៣។
ID: 637831344162639569
ទៅកាន់ទំព័រ៖