ព្រះត្រៃបិដក ភាគ ១០៥
            
        
        
            
            
                
                 [៣៣៤] ធម៌ច្រឡំដោយសុខ ជាហេតុ អាស្រ័យនូវធម៌ច្រឡំដោយសុខ ជាហេតុ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ មានវារៈ៩។
 [៣៣៥] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៩។
 [៣៣៦] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ព្រោះហេតុប្បច្ច័យ។
 [៣៣៧] ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ព្រោះនហេតុប្បច្ច័យ។
សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
បញ្ហាវារៈ
 [៣៣៨] ធម៌ច្រឡំដោយសុខ ជាហេតុ ជាបច្ច័យនៃធម៌ច្រឡំដោយសុខ ជាហេតុ ដោយហេតុប្បច្ច័យ មានវារៈ៣។
 [៣៣៩] ធម៌ច្រឡំដោយសុខ ជាហេតុ ជាបច្ច័យនៃធម៌ច្រឡំដោយសុខ ជាហេតុ ដោយអារម្មណប្បច្ច័យ មានវារៈ៩។
            
 
            
         
        
            
                ID: 637831345136916382 
                
            
            
                ទៅកាន់ទំព័រ៖