ព្រះត្រៃបិដក ភាគ ១០៥
អភិធម្មបិដក
បដ្ឋាន ទ្វាទសមភាគ
អនុលោមទុកត្តិកប្បដ្ឋាន
សូមនមស្ការ ចំពោះព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ អង្គនោះ។
ហេតុទុកកុសលត្តិកៈ
បដិច្ចវារៈ
[១] កុសលធម៌ជាហេតុ អាស្រ័យនូវកុសលធម៌ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ កុសលធម៌មិនមែនជាហេតុ អាស្រ័យនូវកុសលធម៌ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ កុសលធម៌ជាហេតុក្តី កុសលធម៌មិនមែនជាហេតុក្តី អាស្រ័យនូវកុសលធម៌ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ កុសលធម៌មិនមែនជាហេតុ អាស្រ័យនូវកុសលធម៌មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ កុសលធម៌ជាហេតុ អាស្រ័យនូវកុសលធម៌មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ កុសលធម៌ជាហេតុក្តី កុសលធម៌មិនមែនជាហេតុក្តី អាស្រ័យនូវកុសលធម៌មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ កុសលធម៌ជាហេតុ អាស្រ័យនូវកុសលធម៌ជាហេតុផង នូវកុសលធម៌មិនមែនជាហេតុផង
ID: 637831316899347001
ទៅកាន់ទំព័រ៖