ព្រះត្រៃបិដក ភាគ ១០៥

 [៣៥៩] ធម៌​ច្រឡំ​ដោយ​ឧបេក្ខា ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​ច្រឡំ​ដោយ​ឧបេក្ខា ជាហេតុ ដោយ​អារម្មណ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៣៦០] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៣៦១] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៣៦២] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
អនុលោម​ក្តី បច្ច​នីយៈ​ក្តី អនុលោម​ប្ប​ច្ច​នីយៈ​ក្តី បច្ច​នី​យានុ​លោម​ក្តី នៃ​បញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ ដែល​លោក​រាប់​ហើយ យ៉ាងណា (ក្នុង​ហេតុ​ទុក​បីតិ​ត្តិ​កៈ) បណ្ឌិត​គប្បី​រាប់​យ៉ាងនោះ​ដែរ។

ចប់ ហេតុ​ទុក​បីតិ​ត្តិ​កៈ។


ហេតុ​ទុក​ទស្សន​ត្តិ​កៈ
បដិ​ច្ច​វារៈ


 [៣៦៣] ធម៌​ដែល​គួរ​លះ​ដោយ​ទស្សនៈ(១) ជាហេតុ អាស្រ័យ​នូវ​ធម៌ ដែល​គួរ​លះ​ដោយ​ទស្សនៈ ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​ដែល​គួរ​លះ​ដោយ​ទស្សនៈ មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌ ដែល​គួរ​លះ​ដោយ​ទស្សនៈ មិនមែន​ជាហេតុ
(១) សោតាបត្តិ​មគ្គ។
ថយ | ទំព័រទី ១០៣ | បន្ទាប់
ID: 637831347186512386
ទៅកាន់ទំព័រ៖