ព្រះត្រៃបិដក ភាគ ១០៥
ហេតុទុកទស្សនេនបហាតព្វហេតុកត្តិកៈ
បដិច្ចវារៈ
[៤០៥] ធម៌មានហេតុដែលគួរលះដោយទស្សនៈ ជាហេតុ អាស្រ័យនូវធម៌ មានហេតុដែលគួរលះដោយទស្សនៈ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មានហេតុដែលគួរលះដោយទស្សនៈ មិនមែនជាហេតុ អាស្រ័យនូវធម៌ មានហេតុដែលគួរលះដោយទស្សនៈ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មានហេតុដែលគួរលះដោយទស្សនៈ ជាហេតុ អាស្រ័យនូវធម៌ មានហេតុដែលគួរលះដោយទស្សនៈ ជាហេតុផង នូវធម៌មានហេតុដែលគួរលះដោយទស្សនៈ មិនមែនជាហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[៤០៦] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[៤០៧] ធម៌មានហេតុដែលគួរលះដោយទស្សនៈ ជាហេតុ អាស្រ័យនូវធម៌ មានហេតុដែលគួរលះដោយទស្សនៈ ជាហេតុ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ។
[៤០៨] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៣
ID: 637831370128869405
ទៅកាន់ទំព័រ៖