ព្រះត្រៃបិដក ភាគ ១០៥
ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្ទ្រិយប្បច្ច័យ។
[៤៨៦] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩។
[៤៨៧] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។
[៤៨៨] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ។
អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ហាវារៈក្នុងកុសលត្តិកៈ ដែលលោករាក់ហើយ យ៉ាងណា (ក្នុងហេតុទុកអាចយគាមិត្តិកៈ) បណ្ឌិតគប្បីរាប់ យ៉ាងនោះដែរ។
ចប់ ហេតុទុកអាចយគាមិត្តិកៈ។
ហេតុទុកសេក្ខត្តិកៈ
បដិច្ចវារៈ
[៤៨៩] សេក្ខធម៌ជាហេតុ អាស្រ័យនូវសេក្ខធម៌ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ សេក្ខធម៌មិនមែនជាហេតុ អាស្រ័យនូវសេក្ខធម៌មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ សេក្ខធម៌ជាហេតុ អាស្រ័យនូវសេក្ខធម៌ជាហេតុផង នូវសេក្ខធម៌មិនមែនជាហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
ID: 637831375814622109
ទៅកាន់ទំព័រ៖