ព្រះត្រៃបិដក ភាគ ១០៥

ហេតុ​ទុក​បរិត្ត​ត្តិ​កៈ
បដិ​ច្ច​វារៈ


 [៥៣៥] ធម៌​មាន​សភាព​តូច(១) ជាហេតុ អាស្រ័យ​នូវ​ធម៌​មាន​សភាព​តូច​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មាន​សភាព​តូច​មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌ មាន​សភាព​តូច​មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មាន​សភាព​តូច​ជាហេតុ អាស្រ័យ​នូវ​ធម៌​មាន​សភាព​តូច​ជាហេតុ​ផង នូវ​ធម៌​មាន​សភាព​តូច មិនមែន​ជាហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៥៣៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៥៣៧] ធម៌​មាន​សភាព​តូច មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​មាន​សភាព​តូច មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ។ ធម៌​មាន​សភាព​តូច​ជាហេតុ អាស្រ័យ​នូវ​ធម៌​មាន​សភាព​តូច​មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
 [៥៣៨] ធម៌​មាន​សភា​តូច​មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​មាន​សភាព​តូច​ជាហេតុ ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ។
(១) កាមាវចរ​កុសល អកុសល កាមាវចរ​វិបាក​ទាំងអស់ កាមាវចរ​កិរិយា​ព្យា​ក្រឹត រួម​ទាំងអស់។
ថយ | ទំព័រទី ១៤២ | បន្ទាប់
ID: 637831379457180556
ទៅកាន់ទំព័រ៖