ព្រះត្រៃបិដក ភាគ ១០៥
ហេតុទុកមិច្ឆត្តត្តិកៈ
បដិច្ចវារៈ
[៦៦៦] ធម៌មានសភាពខុស
(១) និងទៀង ជាហេតុ អាស្រ័យនូវធម៌មានសភាពខុសនិងទៀង ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មានសភាពខុស និងទៀង មិនមែនជាហេតុ អាស្រ័យនូវធម៌មានសភាពខុស និងទៀង មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មានសភាពខុស និងទៀង ជាហេតុ អាស្រ័យនូវធម៌មានសភាពខុស និងទៀង ជាហេតុផង នូវធម៌មានសភាពខុស និងទៀង មិនមែនជាហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[៦៦៧] ធម៌មានសភាពខុស និងទៀង ជាហេតុ អាស្រ័យនូវធម៌មានសភាពខុស និងទៀង ជាហេតុ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ។
[៦៦៨] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៩ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩
(១) ចិត្តុប្បាទ៤ ប្រកបដោយទិដ្ឋិ ចិត្តុប្បាទ២ កើតព្រមដោយទោមនស្ស។
ID: 637831389445002021
ទៅកាន់ទំព័រ៖