ព្រះត្រៃបិដក ភាគ ១០៥

 [៧០៤] ធម៌​មិន​ទៀង​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​មិន​ទៀង​ជាហេតុ ដោយ​អារម្មណ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៧០៥] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៧០៦] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៧០៧] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
អនុលោម​ក្តី បច្ច​នីយៈ​ក្តី អនុលោម​ប្ប​ច្ច​នីយៈ​ក្តី បច្ច​នី​យានុ​លោម​ក្តី នៃ​បញ្ហា​វារៈ ក្នុង​កុសល​ត្តិ​កៈ ដែល​លោក​រាប់​ហើយ​យ៉ា​ណា (ក្នុង​ហេតុ​ទុ​កមិច្ឆត្ត​ត្តិ​កៈ) បណ្ឌិត​គប្បី​រាប់​យ៉ាងនោះ​ដែរ។

ចប់ ហេតុ​ទុ​កមិច្ឆត្ត​ត្តិ​កៈ។


ហេតុ​ទុ​កមគ្គា​រម្ម​ណត្តិ​កៈ
បដិ​ច្ច​វារៈ


 [៧០៨] ធម៌​មាន​មគ្គ(១) ជា​អារម្មណ៍​ជាហេតុ អាស្រ័យ​នូវ​ធម៌​មាន​មគ្គ​ជា​អារម្មណ៍​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
(១) ចិ​ត្តុ​ប្បា​ទ៤ ជា​កាមាវចរ​កុសល​ញាណសម្បយុត្ត ចិ​ត្តុ​ប្បា​ទ៤ ជា​កិរិយា​ញាណសម្បយុត្ត។
ថយ | ទំព័រទី ១៧៩ | បន្ទាប់
ID: 637831392721781817
ទៅកាន់ទំព័រ៖