ព្រះត្រៃបិដក ភាគ ១០៥
[៧៦៤] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩។
[៧៦៥] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។
[៧៦៦] ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះនហេតុប្បច្ច័យ។
អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ហាវារៈក្នុងកុសលត្តិកៈ ដែលលោករាប់ហើយ យ៉ាងណា (ក្នុងហេតុទុកអតីតត្តិកៈ) បណ្ឌិតគប្បីរាប់យ៉ាងនោះដែរ។ បដិច្ចវារៈក្តី សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី អតីតធម៌ក្តី អនាគតធម៌ក្តី មិនមានក្នុងទុកត្តិកៈនេះទេ។
ចប់ ហេតុទុកអតីតត្តិកៈ។
ហេតុទុកអតីតារម្មណត្តិកៈ
បដិច្ចវារៈ
[៧៦៧] ធម៌ជាអតីតារម្មណ៍
(១) (ធម៌មានអារម្មណ៍ជាអតីត) ជាហេតុ អាស្រ័យនូវធម៌ជាអតីតារម្មណ៍ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
(១) វិញ្ញាណញ្ចាយតនៈ និងនេវសញ្ញានាសញ្ញាយតនៈ។
ID: 637831430915900999
ទៅកាន់ទំព័រ៖