ព្រះត្រៃបិដក ភាគ ១០៥

ហេតុ​ទុក​អជ្ឈត្ត​ត្តិ​កៈ
បដិ​ច្ច​វារៈ


 [៨១២] ធម៌​ខាងក្នុង ជាហេតុ អាស្រ័យ​នូវ​ធម៌​ខាងក្នុង ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​ខាងក្នុង មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​ខាងក្នុង មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​ខាងក្នុង​ជាហេតុ អាស្រ័យ​នូវ​ធម៌​ខាងក្នុង​ជាហេតុ​ផង នូវ​ធម៌​ខាងក្នុង​មិនមែន​ជាហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៨១៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៨១៤] ធម៌​ខាងក្នុង មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​ខាងក្នុង មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ។ ធម៌​ខាងក្នុង​ជាហេតុ អាស្រ័យ​នូវ​ធម៌​ខាងក្នុង មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
 [៨១៥] ធម៌​ខាងក្នុង មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​ខាងក្នុង​ជាហេតុ ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២០៣ | បន្ទាប់
ID: 637831434651181534
ទៅកាន់ទំព័រ៖