ព្រះត្រៃបិដក ភាគ ១០៥

ហេតុ​ទុក​អជ្ឈ​ត្តា​រម្ម​ណត្តិ​កៈ
បដិ​ច្ច​វារៈ


 [៨៤២] ធម៌​ជា​អជ្ឈ​ត្តា​រម្ម​ណ៍(១) (ធម៌​មាន​អារម្មណ៍​ជា​ខាងក្នុង) ជាហេតុ អាស្រ័យ​នូវ​ធម៌​ជា​អជ្ឈ​ត្តា​រម្ម​ណ៍ ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​ជា​អជ្ឈ​ត្តា​រម្ម​ណ៍ មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​ជា​អជ្ឈ​ត្តា​រម្ម​ណ៍ មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​ជា​អជ្ឈ​ត្តា​រម្ម​ណ៍​ជាហេតុ អាស្រ័យ​នូវ​ធម៌​ជា​អជ្ឈ​ត្តា​រម្ម​ណ៍​ជាហេតុ​ផង នូវ​ធម៌​ជា​អជ្ឈ​ត្តា​រម្ម​ណ៍​មិនមែន​ជាហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៨៤៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៨៤៤] ធម៌​ជា​អជ្ឈ​ត្តា​រម្ម​ណ៍ មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​ជា​អជ្ឈ​ត្តា​រម្ម​ណ៍ មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ។ ធម៌​ជា​អជ្ឈ​ត្តា​រម្ម​ណ៍​ជាហេតុ អាស្រ័យ​នូវ​ធម៌​ជា​អជ្ឈ​ត្តា​រម្ម​ណ៍​មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
[៨៤៥] ធម៌​ជា​អជ្ឈ​ត្តា​រម្ម​ណ៍​ជាហេតុ អាស្រ័យ​នូវ​ធម៌​ជា​អជ្ឈ​ត្តា​រម្ម​ណ៍​ជាហេតុ ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ។
(១) វិ​ញ្ញាណ​ញ្ចា​យតនៈ និ​ងនេវ​សញ្ញា​នា​សញ្ញា​យតនៈ។
ថយ | ទំព័រទី ២១០ | បន្ទាប់
ID: 637831436987439556
ទៅកាន់ទំព័រ៖