ព្រះត្រៃបិដក ភាគ ១០៥

 [៩៧៣] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៧។
 [៩៧៤] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៩៧៥] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៤ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
អនុលោម​ក្តី បច្ច​នីយៈ​ក្តី អនុលោម​ប្ប​ច្ច​នីយៈ​ក្តី បច្ច​នី​យានុ​លោម​ក្តី នៃ​បញ្ហា​វារៈ​ដែល​លោក​រាប់​ហើយ យ៉ាងណា (ក្នុង​ហេតុ​សម្បយុត្ត​ទុក​កុសល​ត្តិ​កៈ) បណ្ឌិត​គប្បី​រាប់​យ៉ាងនោះ​ដែរ។

ចប់ ហេតុ​សម្បយុត្ត​ទុក​កុសល​ត្តិ​កៈ


ហេតុ​សហេតុក​ទុក​កុសល​ត្តិ​កៈ
បដិ​ច្ច​វារៈ


 [៩៧៦] កុសលធម៌ ជាហេតុ ទាំង​ប្រកបដោយ​ហេតុ អាស្រ័យ​នូវ​កុសលធម៌ ជាហេតុ ទាំង​ប្រកបដោយ​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ កុសលធម៌ ប្រកបដោយ​ហេតុ តែ​មិនមែន​ជាហេតុ អាស្រ័យ​នូវ​កុសលធម៌ ប្រកបដោយ​ហេតុ តែ​មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ កុសលធម៌ ជាហេតុ ទាំង​ប្រកបដោយ​ហេតុ អាស្រ័យ​នូវ​កុសលធម៌ ជាហេតុ ទាំង​ប្រកបដោយ​ហេតុ​ផង នូវ​កុសលធម៌ ប្រកបដោយ​ហេតុ តែ​មិនមែន​ជាហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ២៣៩ | បន្ទាប់
ID: 637831446783371340
ទៅកាន់ទំព័រ៖