ព្រះត្រៃបិដក ភាគ ១០៥
អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ហាវារៈក្នុងកុសលត្តិកៈ ដែលលោករាប់ហើយ យ៉ាងណា (ក្នុងហេតុហេតុសម្បយុត្តទុកកុសលត្តិកៈ) បណ្ឌិត គប្បីរាប់យ៉ាងនោះដែរ។
ចប់ ហេតុហេតុសម្បយុត្តទុកកុសលត្តិកៈ។
នហេតុសហេតុកទុកកុសលត្តិកៈ
បដិច្ចវារៈ
[១០៤៨] កុសលធម៌ មិនមែនជាហេតុ តែប្រកបដោយហេតុ អាស្រ័យនូវកុសលធម៌ មិនមែនជាហេតុ តែប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១០៤៩] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
[១០៥០] ក្នុងនអធិបតិប្បច្ច័យ មានវារៈ១ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ១ ក្នុងនវិបាកប្បច្ច័យ មានវារៈ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ១។
ឯក្នុងបញ្ហាវារៈ បច្ច័យទាំងអស់ សុទ្ធតែមានវារៈ១។
ID: 637831451462986465
ទៅកាន់ទំព័រ៖