ព្រះត្រៃបិដក ភាគ ១០៥
សប្បច្ចយទុកកុសលត្តិកៈ
បដិច្ចវារៈ
[១០៦៥] កុសលធម៌ប្រកបដោយបច្ច័យ អាស្រ័យនូវកុសលធម៌ ប្រកបដោយបច្ច័យ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១០៦៦] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអធិបតិប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
[១០៦៧] កុសលធម៌ប្រកបដោយបច្ច័យ អាស្រ័យនូវអកុសលធម៌ ប្រកបដោយបច្ច័យ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ។
[១០៦៨] ក្នុងនអធិបតិប្បច្ច័យ មានវារៈ១ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ១ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ១ ក្នុងនអាសេវនប្បច្ច័យ មានវារៈ១ ក្នុងនកម្មប្បច្ច័យ មានវារៈ១ ក្នុងនវិបាកប្បច្ច័យ មានវារៈ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ១។
សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ បណ្ឌិត គប្បីឲ្យពិស្តារផងចុះ។
បញ្ហាវារៈ
[១០៦៩] កុសលធម៌ប្រកបដោយបច្ច័យ ជាបច្ច័យនៃកុសលធម៌ ប្រកបដោយបច្ច័យ ដោយហេតុប្បច្ច័យ។
ID: 637831453008504607
ទៅកាន់ទំព័រ៖