[១០៨០] ក្នុងនហេតុប្បច្ច័យ មានវារៈ២ ក្នុងនអារម្មណប្បច្ច័យ មានវារៈ១។
[១០៨១] ក្នុងនអារម្មណប្បច្ច័យ មានវារៈ១ ព្រោះហេតុប្បច្ច័យ។
[១០៨២] ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ព្រោះនហេតុប្បច្ច័យ។
ចប់ សប្បច្ចយទុកកុសលត្តិកៈ។
សង្ខតទុកកុសលត្តិកៈ
បដិច្ចវារៈ
[១០៨៣] កុសលធម៌ដែលបច្ច័យតាក់តែងហើយ អាស្រ័យនូវកុសលធម៌ ដែលបច្ច័យតាក់តែងហើយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ដូចគ្នានឹងសប្បច្ចយទុកកុសលត្តិកៈដែរ។
ចប់ សង្ខតទុកកុសលត្តិកៈ។
សនិទស្សនទុកកុសលត្តិកៈ
បដិច្ចវារៈ
[១០៨៤] កុសលធម៌ជាអនិទស្សនៈ (កុសលធម៌មិនប្រកបដោយការឃើញ) អាស្រ័យនូវកុសលធម៌ជាអនិទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១០៨៥] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ឯក្នុងបញ្ហាវារៈ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ១។