ព្រះត្រៃបិដក ភាគ ១០៥
[១០៩៥] អព្យាកតធម៌ជាសនិទស្សនៈ ជាបច្ច័យនៃអព្យាកតធម៌ជាអនិទស្សនៈ ដោយឧបនិស្សយប្បច្ច័យ បានដល់បកតូបនិស្ស័យ។ អព្យាកតធម៌ជាអនិទស្សនៈ ជាបច្ច័យនៃអព្យាកតធម៌ជាអនិទស្សនៈ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។
[១០៩៦] ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងបច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ១ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ៣ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៣ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងអត្ថិប្បច្ច័យ មានវារៈ៥ ក្នុងនត្ថិប្បច្ច័យ មានវារៈ១។
ចប់ សនិទស្សនទុកកុសលត្តិកៈ។
អប្បច្ចយធម៌ក្តី អសង្ខតធម៌ក្តី សនិទស្សនធម៌ក្តី មិនបាច់និយាយឡើយ។
អប្បដិឃទុកកុសលត្តិកៈ
បដិច្ចវារៈ
[១០៩៧] កុសលធម៌ជាអប្បដិឃៈ (មិនប្រកបដោយការប៉ះពាល់) អាស្រ័យនូវកុសលធម៌ជាអប្បដិឃៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637831455470177128
ទៅកាន់ទំព័រ៖