[១១៤៦] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩។
[១១៤៧] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះហេតុប្បច្ច័យ។
[១១៤៨] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ។
អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ហាវារៈក្នុងកុសលត្តិកៈ ដែលលោករាប់ហើយ យ៉ាងណា (ក្នុងកេនចិវិញ្ញេយ្យទុកកុសលត្តិកៈ) បណ្ឌិតគប្បីរាប់យ៉ាងនោះដែរ។
កេនចិវិញ្ញេយ្យអកុសលក្តី កេនចិវិញ្ញេយ្យអព្យាកតៈក្តី ដូចគ្នានឹងកេនចិវិញ្ញេយ្យកុសលដែរ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
ចប់ កេនចិវិញ្ញេយ្យទុកកុសលត្តិកៈ។
ចប់ ចូឡន្តរទុកកុសលត្តិកៈ។
អាសវទុកកុសលត្តិកៈ
បដិច្ចវារៈ
[១១៤៩] កុសលធម៌មិនមែនជាអាសវៈ អាស្រ័យនូវកុសលធម៌មិនមែនជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១១៥០] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងកម្មប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងសហជាតវារៈក្តី។បេ។ ក្នុងបញ្ហាវារៈក្តី ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ១។